ភ្នំពេញ ៖ នាយកនិពន្ធ TVFB គឺលោក សុវណ្ណ រិទ្ធី នៅវេលាម៉ោង៨យប់ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៨ បានចូលទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្ដឹងបុគ្គលឈ្មោះ ផែង វណ្ណៈ ដែលបានប្រើគណនីហ្វេសបុក គំរាមប្រើអំពើហិង្សាតាមផ្លូវណាមួយកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៨នេះ។បន្ទាប់ដាក់ពាក្យបណ្ដឹងនៅកងរាជអាវុធហត្ថរាជធានីភ្នំពេញរួចហើយលោក សុវណ្ណ រិទ្ធី បានមានប្រសាសន៍ប្រាប់ TVFB ថាលោកមិនមានការភ័យខ្លាចករណីគំរាមរបស់លោក ផែង វណ្ណៈ ដែលជាអ្នកលេងបណ្ដាញសង្គមហ្វេសបុក នោះបន្តិចណាឡើយ។ប៉ុន្តែគ្រាន់តែលោកស្វែងរកសមត្ថកិច្ចដែលជាអ្នកអនុវត្តន៍ច្បាប់ជួយការពារសុវត្ថិភាព គត់មត់ក្នុងនាមលោកជាអ្នកសារព័ត៌មានមួយរូប គ្មានអ្វីតតាំងជាមួយលោក ផែង វណ្ណៈ នោះទេ។ ពីព្រោះថាអ្នកសារព័ត៌មានដូចលោក សុវណ្ណ រិទ្ធី មានតែទូរស័ព្ទដៃសម្រាប់ធ្វើការផ្សាយព័ត៌មាន ទាំងសង្គមននិងសន្តិសុខទាន់ហេតុការណ៍ ក្រៅពីនេះមានតែសៀវភៅប៊ិចតែប៉ុណ្ណោះ។
ដូច្នេះប្រសិនបើលោក ផែង វណ្ណៈ ចង់ប្រើអំពើហិង្សាឬក៏កាប់សម្លាប់បែបណាគឺងាយបំផុតប្រៀបបីដូចសម្លាប់កូនមាន់អញ្ចឹង។ជាមួួយគ្នានោះលោក សុវណ្ណ រិទ្ធី មិនធ្វើការតបតក្នុងផ្លូវអំពើហិង្សាណាមួយនោះទេក៏ប៉ុន្តែលោកគ្រាន់តែលោកស្វែងរកផ្លូវច្បាប់ដើម្បីផ្ដល់យុត្តិធម៌ដូចជាតុលាការជាដើម។ដោយលោក សុវណ្ណ រិទ្ធី បញ្ជាក់ថាក្រៅពីប្ដឹងទៅសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ព្រមទាំងក្រសួងព័ត៌មាន ជួយអន្តរាគមន៍ពីការគំរាមប្រើអំពើហិង្សាតាមរយៈគណនីហ្វេសបុក Vannak Pheng គឺប្ដឹងទៅតុលាការថែមទៀតដើម្បីសុំអោយតុលាការចាត់ការទៅតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ផងដែរថា គណនីហ្វេសបុក Vannak Pheng បានសរសេរកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៨ ថា “ អញមិនខ្វល់ថាហែងជាអ្នកណា ខ្សែអ្នកណា ថ្លើមដុះមមីសវែងប៉ុនណាទេ ហែងសំដីព្រហើនមើលងាយផ្កាយមួយ ទី ចំរើនកុសល បាន អញអត់ផ្កាយទេ តែអញអាចទះកំភ្លៀងហែងលែងបាន បើសំដីហែងព្រហើន ។ រួចហើយហែងដើរប្ដឹងចុះ ប្ដឹងដល់ណាក៏បានដែរ អញទៅតាមក្រោម ។
អញទៅដល់ខ្មែរវិញតាមរកហែងទាល់តែឃើញ ដើម្បីសួរហែងដោយផ្ទាល់មាត់ចំពោះសំដីហែងដែលនិយាយក្នុងខមមិន តើក្លែងក្លាយឬសំដីពិត បើសំដីពិត អញទះអោយផ្កាប់មុខនៅនិងហើយអោយហែងដើរប្ដឹងចុះ។ ” ក្រោយពីបង្ហោះគំរាមកំហែងប្រើអំពើហិង្សាមកលើលោក សុវណ្ណ រិទ្ធី គណនីហ្វេសបុក Vannk Pheng បានសរសេរបន្តថា “បងប្អូនណាស្គាល់ផ្ទះឈ្មោះ Sovann Rithy អ្នកកាន់ទំព័រ Facebook TVFB ប្រាប់ខ្ញុំផងខ្ញុំចង់ទៅជួបសួរនាំគាត់បន្តិច ។ បើបងប្អូនស្គាល់សូមប្រាប់ខ្ញុំតាមរយះទូរស័ព្ទលេខ ០១២៩៣៣៨៨៣ សូមអរគុណ” ។
ទង្វើរបស់លោក ផែង វណ្ណៈ ដែលគេធ្លាប់ស្គាល់ថាអតីមន្ត្រីប៉ូលិសផ្នែកយុត្តិធម៌ចេះដឹងច្បាប់ក្នុងប្រទេសជាងអង្គភាពសារព័ត៌មាន TVFB ទៀត ដែលធ្វើអោយក្រុមការងារ TVFB មានការសោកស្ដាយនិងទង្វើរបស់លោក ផែង វណ្ណៈ ពីព្រោះលោក ផែង វណ្ណៈ នេះមិនមែនមិនដឹងថាប្រឈមនិងផ្លូវច្បាប់មានទោសទណ្ឌបែបណានោះទេ។ តែទោះយ៉ាងណាប្រទេសមានច្បាប់ ការពារដោយត្រឹមត្រូវក្រោមការដឹកនាំដោយឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទាំងមហាជនទាំងអង្គភាព TVFB សង្ឃឹងមុតមាំទៅសម្ដេចតេជោនិងមានវិធានការចំពោះជនដូចលោក ផែង វណ្ណៈ នេះ។
ជាមួយគ្នានេះដែរក្រុមការងារ TVFB សូមអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជួយការពារសុវត្ថិភាពដល់ក្រុមការងារ TVFB គ្រប់ពេលវេលា ជាពិសេសលោក សុវណ្ណ រិទ្ធី ដែលរងការគំរាមកំហែងពីលោក ផែង វណ្ណៈ តែម្ដង៕











