សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗនេះបានមានប្រសាសន៍ នៅពេលជួបជុំអ្នកកាសែត នៅកោះពេជ្រថា អ្នកកាសែតត្រូវតែហ៊ាននិយាយការពិត សរសេរការពិត អ្នកកាសែតដូចជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងនូវរឿងរ៉ាងក្នុងសង្គម ពោលគឺមិនត្រូវខ្លាចនឹងអំណាចបុណ្យស័ក្តិមន្ត្រីខិលខូចមានបុណ្យស័ក្តិប្រព្រឹត្តអំពើមិនល្អនោះឡើយ។

ថ្មីៗនេះ TVFB បានលើកឡើងមកផ្សាយអំពីករណីឧត្តមសេនីយ៍ ទី ចំរើនកុសល ដែលមានតួនាទីជាអនុប្រធាននាយកដ្ធានកិច្ចការប៉ុស្តិ៍រដ្ឋបាល អគ្គស្នងការនគរបាលជាតិ ដែលមហាជនតាមដានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានលើកពីករណីឧត្តមសេនីយ៍ ទី ចំរើនកុសល ហាក់បីដូចជាមានការខុសឆ្គងមិនសាកសមខ្លួនជាមន្ត្រីប៉ូលីសជាន់ខ្ពស់ពាក់ដល់ផ្កាយ ដូចជាក្នុងករណីឧត្តមសេនីយ៍ ទី ចំរើនកុសល បានបាញ់ស្ព្រាយទៅលើផ្ទៃមុខសន្តិសុខបណ្តាលអោយរងរបួសភ្នែកជាច្រើនថ្ងៃកាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងខណ្ឌឬស្សីកែវ គ្រាន់តែរឿងចររាចរណ៍សោះ។ ជាមួយគ្នានោះនៅក្នុងហេតុការណ៍នោះ ប៉ូលីសមូលដ្ឋានក៏បានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះដែរក្រោយពីបាញ់ស្ព្រាយទៅលើផ្ទៃមុខរបស់សន្តិសុខរងរបួសហើយ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបើករថយន្តរត់ខណៈប៉ូលីសបើកបារ៉ាសអោយឈប់ លោកបានបើកបុកបារ៉ាសសមត្ថកិច្ចថែមទៀត។មិនតែប៉ុណ្ណោះឧត្តមសេនីយ៍ ទី ចំរើនកុសល បានអួតខ្លួនថាជាឧត្តមសេនីយ៍ប៉ូលីស។
ករណីមួយទៀតឧត្តមសេនីយ៍ទោ យិន គារ បានប្តឹងឧត្តមសេនីយ៍ ទី ចំរើនកុសល ទៅអគ្គស្នងការនគរបាលជាតិដោយសារតែឧត្តមសេនីយ៍ម្នាក់នេះធ្វើអោយប៉ះពាល់ស្ថាប័នជាតិដោយសរសេរនៅលើបណ្តាញសង្គមហ្វេសបុកថា (តាមព័ត៌មានមិនផ្លូវការ ថាម្ចាស់រថយន្តគឺមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ) ។ តើទង្វើបែបនេះសង្គមទទួលយកបានដែរឬទេ? ឆ្នាំ២០១៨ហេីយ ល្មមបញ្ឈប់វប្បធម៌អាងអំណាចទឹកប្រាក់ ឬអំណាចរបស់ខ្លួននៅក្នុងជួររាជរដ្ឋាភិបាលទៀតទៅព្រោះថាអំណាចរបស់លោកគឺកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់វណ្ណៈ។
គ្រាន់តែរឿងចរាចរណ៍តិចតួចក្នុងករណីនេះដែរឧត្តមសេនីយ៍ ទី ចំរើនកុសល បានអង្គុយនៅក្នុងរថយន្តដោយប្រើអាឃោសនស័ព្ទខ្ញុំជាឧត្តមសេនីយ៍ប៉ូលីសនៅមុខសមត្ថកិច្ច និងមុខមហាជន។
នៅក្នុងប្រការទី៨ វិន័យរបស់កងកម្លាំងនគរបាលជាតិ ចំណុចទី៦ មន្ត្រីនគរបាលណាយកមុខតំណែង ឋានន្តរសក្តិ សិទ្ធិអំណាចនគរបាលទៅគំរាមកំហែងអ្នកដ៏ទៃដេីម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូវដកតំណែងនិងបណ្តេញចេញពីនគរបាលជាតិ។

ដូច្នេះករណីទាំង២ខាងលើតើថ្នាក់លើ ជាពិសេសសម្តេចក្រឡាហោម ស ខេងរដ្ធមន្ត្រីមន្ត្រីក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិគួរមានវិធានការណ៏ដែរឬទេ?ចំពោះបុគ្គលឧត្តមសេនីយ៏ទី ចំរើនកុសលមហាជនកំពុងមើលឃើញថាជៈឥទ្ធិពលមិនល្អសម្រាប់ស្ថាប័ន្តប៉ូលិសនោះ???
 វីដេអូ៖ លោកផ្កាយ១បាញ់ដាក់ភ្នែក សន្តិសុខរងរបួសដោយស្ព្រាយ