ភ្នំពេញ ៖ មួយរយៈពេលចុងក្រោយដែល TVFB បានផ្សាយព័ត៌មានពាក់ព័ន្ធនិងលោកផ្កាយ១ ទី ចំរើនកុសល ករណីចរាចរបន្តិចបន្តួចដោយការបើកបរជែងគ្នាមិនយោគយល់តាមផ្លូវ ព្រមទាំងរឿងដែលលោកផ្កាយ១ បានប្រើហិង្សាបាញ់ស្ព្រាយដាក់ភ្នែកសន្តិសុខចំនួន២នាក់រងរបួសធ្ងន់ធ្ងរហើយបើករថយន្តរត់គេចពីកន្លែងកើតហេតុបុកប៉ារ៉ាស់សមត្ថកិច្ចជាច្រើនខណ្ឌដើម្បីរត់គេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនជាប់ ឃើញថាមានការប្រតិកម្មពីមហាជនមួយចំនួនបានថា TVFB ផ្សាយព័ត៌មានលំអៀងតែម្ខាង មិនអោយភាគីម្ខាងទៀតដែលជាលោកផ្កាយ១បកស្រាយភ្លឺ តែការចោទប្រកាន់នេះត្រូវបានលោក សុវណ្ណ រិទ្ធី ច្រានចោលមិនមែនជាការពិតឡើយដោយយើងមានឯកសារឆ្លងឆ្លើយរវាងលោក សុវណ្ណ រិទ្ធី និងលោកផ្កាយ១ ទី ចំរើនកុសល តែលោកផ្កាយ១មិនសហការបំភ្លឺ ហើយថែមទាំងចោទថា TVFB ផ្សាយលំអៀងថែមទៀតធ្វើអោយមហាជនកាន់តែភ័ន្តច្រឡំ។

បើចង់ជ្រាបច្បាស់សូមប្រិយមិត្តតាមដានការពន្យល់បកស្រាយរបស់លោក សុវណ្ណ រិទ្ធី ពីដើមដល់ចប់ហើយធ្វើការពិចារណា ពាក់ព័ន្ធលោកផ្កាយ១ ទី ចំរើនកុសល អត់មកបំភ្លឺអោយ TVFB ដូចតទៅ៖