ភ្នំពេញ ៖ ដោយសារតែការសរសេរនៅលើបណ្តាញសង្គមហ្វេសបុករបស់លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ដែលមានតួនាទីជាអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល អគ្គស្នងការនគរបាលជាតិ នៅក្នុងហេតុការណ៍ករណីរថយន្តបើកជែងគ្នា នៅលើមហាវិថីព្រះមុន្នីវង្ស កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ( តាមព័ត៌មានមិនផ្លូវការ ថាម្ចាស់រថយន្តគឺមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ )។ តើទង្វើបែបនេះសង្គមទទួលយកបានដែរឬទេ? ឆ្នាំ២០១៨ហើយ ល្មមបញ្ឈប់វប្បធម៌អាងអំណាចទឹកប្រាក់ ឬអំណាចរបស់ខ្លួននៅក្នុងជួររាជរដ្ឋាភិបាលទៀតទៅព្រោះថាអំណាចរបស់លោកគឺកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់វណ្ណៈ។
សំណេររបស់ឧត្តមសេនីយ៍ ទី ចំរើនកុសល នេះហើយដែលធ្វើឲលោកឧត្តមសេនីយ៍ទោ យិន គារ ក្នុងនាមរូបវន្តបុគ្គល ខ្ញុំបាទ យិន គារ តំណាងឲនីតិបុគ្គលនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ តំណាងដើមបណ្តឹង ប្តឹងលោកឧត្តមសេនីយ៍ ទី ចំរើនកុសល ដែលធ្វើឲប៉ះពាល់ស្ថាប័នជាតិពិសេសគឺស្ថាប័នក្រសួងមហាផ្ទៃទាំងមូលនោះដែរ។ នេះជាការលើកឡើងរបស់ឧត្តមសេនីយ៍ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ TVFB តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយ TVFB នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកឧត្តមសនីយ៍ទោបានបញ្ជាក់ថា លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ជានាយនគរបាលជាន់ខ្ពស់ហើយមានសមត្ថភាពគ្រប់គ្រាន់ទាំងផ្នែកជំនាញ និងច្បាប់ ( ជាមន្ត្រីនគរបាលយុត្តិធម៌ វិញ្ញាប័នបត្រជាន់ខ្ពស់ ) លោកបានពោលពាក្យថា អំណាចអគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានមកពីការបោះឆ្នោតគ្រប់ស្រទាប់វណ្ណៈ។តើលោកនិយាយនេះមានគោលបំណងយ៉ាងណា?
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ទោ យិន គារ ថ្លែងពន្យល់ទៅលោកឧត្តមសេនីយ៍ ទី ចំរើនកុសល ដែលជាមន្ត្រីនគរបាលយុត្តិធម៌មានវិញ្ញាប័នបត្រជាន់ខ្ពស់អោយយល់អំពីច្បាប់និងតួនាទីរបស់មន្ត្រីនគរបាលពាក់ដល់ផ្កាយមួយ ដោយលោកថ្លែងពន្យល់ថា ទាំងអង្គហេតុ និង អង្គច្បាប់ គឺលោកមានចេតនាបង្ខូចកិតិ្តយស កិត្យានុភាពស្ថាប័នរបស់រដ្ឋនិងថ្នាក់ដឹកនាំ ( អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ) មិនតែប៉ុណ្ណោះបង្ខូចដល់កិត្យានុភាពនិងជះឥទ្ធិពលលើគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងបក្សកាន់អំណាច។
«បើតាមបុគ្គលិកលក្ខណៈសម្បត្តិរបស់លោក ទី ចំរើនកុសល មិនអាចមិនដឹងថាអំណាចណាខ្លះដែលបានមកពីការបោះឆ្នោតពីប្រជាពលរដ្ឋគ្រប់វណ្ណៈ» អ្វីដែលធ្វើអោយមហាជនយល់ខុសដោយសារតែឧត្តមសេនីយ៍ ទី ចំរើនកុសល បានយកទៅបង្ហោះបណ្តាញសង្គមហ្វេសបុកជាបន្តបន្ទាប់ឥតឈប់ឈរក្នុងបច្ចុប្បន្ននេះ ចង់មិនចង់ បានធ្វើអោយសាធារណៈមតិមានការភ័ន្តច្រឡំ និងអាចធ្វើឲជះឥទ្ធិពលមិនល្អនិងបាត់បង់ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈលើគោលនយោបាយនិងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល ធ្លាប់បានសុំការបំភ្លឺទៅលើជុំករណីដែរ TVFB បានផ្សាយកន្លងមក តែនៅពេលដែរយើងបានណាត់ ពេលវេលា បែរជាលោកខកខាន (យើងមានឯកសារនិងសារឆ្លងឆ្លើយរវាងលោក សុវណ្ណ រិទ្ធី និងលោកឧត្ដមសេនីយ៍ ទី ចំរើនកុសល)។
ហើយបានវាយប្រហារតាមរយៈបណ្តាញសង្គមថា TVFB សរសេរព័ត៌មានមិនមានវិជ្ជាជីវៈទៅវិញមិនមានការបំភ្លឺពីភាគីខាងលោក។ យ៉ាងណា TVFB នៅតែរង់ចាំការបំភ្លឺពីឧត្តមសនីយ៍ ទី ចំរើនកុសល ដដែល៕

វិដេអូដែលថតដោយកាមេរ៉ាក្នុងរថយន្ត៖