ភ្នំពេញ ៖ ក្រុមគ្រួសារលោកឧត្តមសេនីយ៏ទោ យិន គារ និងប្តឹងទៅតុលាការជុំវិញករណីឧត្តមសេនីយ៏ ទី ចំរើនកុសល បានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុកហៅកូនប្រុសឈ្មោះ គារ សុខហួរ ថាក្មេងទំនើង ហើយបានប្រកាសឲ្យមហាជនថែមទៀតថាបុគ្គលនេះកាចសាហាវណាស់។​នេះបើតាមការបញ្ជាក់របស់ក្រុមគ្រួសារលោក គារ សុខហួរ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ក្រុមគ្រួសារលោក គារ សុខហួរ បានបញ្ជាក់បន្តថាឧត្តមសេនីយ៍ប៉ូលិស ទី ចំរើនកុសល ត្រូវរកឲ្យឃើញថាកូនប្រុសឈ្មោះ គា សុខហួរ រកភស្តុតាងបានប្រព្រឹត្តដែលសង្គម​ស្អប់ខ្ពើមពោលគឺអោយដូចចំពាក្យក្មេងទំនើង ដូចឧត្តមសនីយ៍ ទី ចំរើនកុសល សរសេរបង្ហោះនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ឥតឈប់ឈរ។
ក្រុមគ្រួសារបានបញ្ជាក់ទៀតថាការដែលឧត្តមសនីយ៍ ទី ចំរើនកុសល ប្រើពាក្យក្មេងទំនើងបានប្រើពាក្យធ្វើឲប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ ខណៈពេលដែលកូនប្រុស គា សុខហួរ ជានិស្សិតដែលកំពុងនៅសិក្សា។ អ្វីដែលសំខាន់នោះកូនប្រុស គា សុខហួរ មិនបានប្រព្រឹត្ត​ទង្វើដែលសង្គមស្អប់ខ្ពើមឬគេហៅថាក្មេងទំនើងបន្តិចណាឡើយតាំងពីតូចរហូតមកដល់ពេលនេះ។
ជាមួយគ្នានោះក្រុមគ្រួសាររបស់លោក គា សុខហួរ មិនអាចនៅស្ងៀមបានទេ​ដោយសារតែ​ឧត្តមសនីយ៍ ទី ចំរើនកុសល នៅតែបន្តចំពោះក្រុមគ្រួសារលោក យិន គារ ដោយគ្មានកំហុសទេ។ ដូច្នេះបើអាចឈប់បានគួរតែឈប់ទៅ។
ជាចុងក្រោយក្រុមគ្រួសាររបស់លោក គា សុខហួរ បានបញ្ជាក់យ៉ាងច្បាស់ថាបើសិនជាឧត្តមសនីយ៍ ទី ចំរើនកុសល នៅតែសរសេរចោទប្រកាន់ចំពោះរូបគេ ដោយនៅតែសរសេរបំភ្លៃការពិត លាបពណ៌ បង្កើតរឿងប្រឌិតនៅតាមបណ្តាញសង្គមទៀតនោះ។ ចុះបើសិនជាចោទបកប្រកាន់នូវទង្វើដែលខុសការពិតបែបនេះមកលើគ្រួសារខ្លួនឯង ថាតើលោកឧត្តមសនីយ៍ ទី ចំរើនកុសល មានអារម្មណ៍បែបណា?
លោកឧត្តមសនីយ៍ ទី ចំរើនកុសល មិនអាចសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃនេះ៕
 វិដេអូដែលថតដោយកាមេរ៉ាក្នុងរថយន្ត