ក្រោយពីTVFBបានផ្សាយពីករណីលោកឧត្ដមសេនីយ៍ផ្កាយ១ ទី ចំរើនកុសល បានប្រើហឹង្សាបាញ់ស្រ្ពាយដាក់ភ្នែកសន្តិសុខរោងចក្របណ្ដាលឲ្យរបួសធ្ងន់នៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧កន្លងទៅនេះ ទំនងជាមានការអាណិតអាសូរក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា មុននេះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨មានស្ត្រីម្នាក់បានទាក់ទងតាមរយៈក្រុមការងារTVFBដោយសុំជួបសន្តិសុខជាជនរងគ្រោះប្រយោជន៏ដើម្បីសួរសុខទុក្ខនិងផ្តល់ប្រាក់ឧបត្ថម្ភផងដែរ។

តាមរយៈ TVFBស្ត្រីជាជនសប្បុរសសូមប្រកាសទៅ ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ថា ទី១ ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (របួសហើមថ្គាមខាងស្តាំ និងភ្នែកទាំងសងខាងត្រូវ Spray បាញ់ចូលភ្នែក) ជនរងគ្រោះទី២ ឈ្មោះ ហឿង ម៉ាលី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខរោងចក្រ (ត្រូវSpray បាញ់ចូលភ្នែកខាងស្តាំ)។សូមមេត្តាទាក់តាមរយៈក្រុមការងារTVFBក៏បានដែរ ដើម្បីផ្តល់ដំណឹងដល់ស្ត្រីសប្បុរសជន។

គួររំលឹកថាកាលពីនៅវេលាម៉ោងប្រហែល១១យប់ថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលក្រុងភ្នំពេញរវល់ទាំងយប់ដោយតាមប្រមាញ់ដេញតាមចាប់ពេញមួយចំហៀងខាងជើងទីក្រុងភ្នំពេញ។ព្រោះតែបុរសឧត្តមសេនីយ៍ម្នាក់ បានប្រើហឹង្សាបាញ់ស្រ្ពាយ ដាក់ភ្នែកសន្តិសុខរោងចក្រ ឲ្យរបួសធ្ងន់ធ្ងរ នៅលើដងផ្លូវជាតិលេខ៥ មុខរោងចក្រស្ពរ័តិច ស្ថិតនៅក្រុមទី៩ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីបានធ្វើសកម្មភាពទាំងនោះហើយ ក៏មានសមត្ថកិច្ចនគរបាល និងប្រជាពលរដ្ឋជាច្រើនធ្វើការឃាត់រថយន្ត ប៉ុន្តែបុរសដែលជាអ្នកបើកបររថយន្ត Lexus 470នោះ មិនខ្លាចញញើតអ្វីសោះក៏បានរត់ចូលទៅក្នុងឡានហើយនិងនិយាយថាខ្លួនជាឧត្តមសេនិយ៍នៅក្រសួងមហាផ្ទៃទៀតផង។ ភ្លាមៗនោះក៏បានបើករថយន្តរត់គេច ចេញពីកន្លែងកើតហេតុ ធ្វើអោយសមត្ថកិច្ចនគរបាល ដេញតាមចាប់ប្រផាប់ប្រភីង ពេញមួយចំហៀងខាងជើង ទីក្រុងភ្នំពេញប្រហែលកន្លះម៉ោងទើបឃាត់ខ្លួនរួមជាមួយរថយន្ត Lexus 470 នោះបាន។

ជនរងគ្រោះទាំង២នាក់ ត្រូវបានគេស្គាល់ថា ទី១ ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (របួសហើមថ្គាមខាងស្តាំ និងភ្នែកទាំងសងខាងត្រូវ Spray បាញ់ចូលភ្នែក) ជនរងគ្រោះទី២ ឈ្មោះ ហឿង ម៉ាលី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរសន្តិសុខរោងចក្រ (ត្រូវSpray បាញ់ចូលភ្នែកខាងស្តាំ)។ ចំណែកជនបង្កឈ្មោះ ទី ចំរើនកុសល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមន្ត្រីនគរបាលឋានៈជានាយឧត្តមសេនីយ៍ត្រី អនុប្រធាននាយកដ្ឋានកិច្ចការ នគរបាលប៉ុស្ត៍រដ្ឋបាល ស្នាក់នៅផ្ទះលេខ២៩ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦។

ជុំវិញ TVFBបានលើកមកផ្សាយតាមសំនូមពរពីមហាជនជុំវិញករណីលោកឧត្ដមសេនីយ៍ផ្កាយ១ ទី ចំរើនកុសលបានប្រើហឹង្សាបាញ់ស្រ្ពាយដាក់ភ្នែកសន្តិសុខរោងចក្របណ្ដាលឲ្យរបួសធ្ងន់នៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាលពីវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧កន្លងទៅនេះ។
មានបងប្អូនខ្លះបានខមិនវាយប្រហារTVFBថាផ្សាយលម្អៀងម្ខាង ទោះយ៉ាងណាTVFBគ្រាន់តែផ្តល់យោបល់តាមការលើកឡើងនិងយល់ឃើញរបស់មហាជនខុសដែរឬ?រឺមួយមហាជនជនផ្តល់យោបល់ បញ្ចេញទស្សនៈ ខុសពីមនុស្សមួយក្រុមចាំតែហៃអើៗ???
វិដេអូកាលពីថ្ងៃទី០៥ខែតុលាឆ្នាំ២០១៧ លោកឧត្ដមសេនីយ៍ត្រី ទី ចំរើនកុសល បាញ់ស្រ្ពាយដាក់ភ្នែកសន្តិសុខ បើករថយន្តរត់ផ្អើលពេញក្រុង