ភ្នំពេញ៖ មានការភ្ញាក់ផ្អើលពេញសង្គមហ្វេសប៊ុកដោយលោកផ្កាយ១ទី ចំរើនកុសលមានអាខោនហ្វេសប៊ុកឈ្មោះTy Chamroeunksal បានបង្ហោះវីដេអូកាមេរ៉ាសុវត្ថិភាពនឹងបានសរសេររៀបរាប់ថា៖ អស់លោក-លោកស្រីជាទីរាប់អាន ! តើស្គាល់រថយន្តទាំងពីរនេះជារបស់អស់លោកណាទេ? ពួកគេអាងខ្លួនជាអ្នកមានឡានល្អជិះ និងអាងអំណាចយសសក្តិរបស់ខ្លួន បានបំពានលើសិទ្ធបើកបររបស់អ្នកដ៏ទៃតាមដងផ្កូវសាធារណៈដូចដែលមានភ្ជាប់ជាមួយវីដេរដែលថតបានជាក់ស្តែងនេះ។
(តាមព័ត៌មានមិនផ្លូវការ ថាម្ចាស់ រថយន្តគឺមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ) ។ តើទង្វើបែបនេះសង្គមទទួលយកបានដែរឬទេ? ឆ្នាំ២០១៨ហើយ ល្មមបញ្ឈប់ វប្បធម័អាងអំណាចទឹកប្រាក់ ឬអំណាចរបស់ខ្លួននៅក្នុងជួររាជរដ្ឋាភិបាលទៀតទៅ ព្រោះថាអំណាចរបស់លោកគឺកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់វណ្ណះ។ ប្រភពពីអាខោនហ្វេសប៊ុក៖Ty Chamroeunksal គួរបញ្ចាក់ផងដែរថា៖ លោកផ្កាយ១ទី ចំរើនកុសលខាងលើធ្លាប់មានរឿងតាមដងផ្លូវម្តងហើយ នៅវេលាម៉ោងប្រហែល១១ យប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលរវល់ទាំងយប់ ដោយតាមប្រមាញ់ដេញតាមចាប់ពេញមួយចំហៀងខាងជើងទីក្រុងភ្នំពេញ។ព្រោះតែបុរសឧត្តមសេនីយ៍ម្នាក់ ប្រើហឹង្សាបាញ់ស្រ្ពាយ ដាក់ភ្នែកសន្តិសុខរោងចក្រ ឲ្យរបួសធ្ងន់ធ្ងរ នៅលើដងផ្លូវជាតិ លេខ៥ មុខរោងចក្រស្ពរ័តិច ស្ថិតនៅក្រុមទី៩ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើតាម ប្រភព ពីប្រជាពលរដ្ឋ នៅម្តុំ កន្លែង កើតហេតុ បានឲ្យដឹង ថា មុន ដំបូង ឡើយ គាត់ ឃើញ បុរស ម្នាក់ អាយុ ប្រហែល ជា៥០ឆ្នាំ បើកបរ រថយន្ត Lexus 470 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AF 6181 មក ពាំងមុខ ក្បាល រថយន្ត កុង តេន័រ មួយ ដែល កំពុង បើកបរ ដោយ បុរសម្នាក់ មាន អាយុ ប្រហែល ជា៤០ឆ្នាំ។
បន្ទាប់មក បុរស ដែល ជាម្ចាស់ រថយន្ត Lexus 470 បានចុះ ពីរថយន្ត ដើរ សំដៅ មករក បុរស ដែល បើកបរ រថយន្ត កុងតែន័រ ទាំង ទឹកមុខ ពោរពេញ ទៅដោយ កំហឹង ចំណែក ឯបុរស អ្នក បើកបរ ក្បាល កុងតែន័រ ឃើញ ហើយភ័យ ក៍រត់ ចូល ក្នុងកន្លែង ច្រកទ្វារ រោងចក្រ ស្ពរ័តិច ដែល ស្ថិតនៅ ជិតនោះ។ ក្នុង ពេលនោះ ដែរ បុរស ម្នាក់ ដែល ជាសន្តិសុខ យាម រោងចក្រ ក៍បាន ចេញ មកឃាត់ និងសួរនាំ ប៉ុន្តែ ត្រូវបាន បុរស ដែល បើកបរ រថយន្ត Lexus 470 នោះ បានវាយទៅលើដើមទ្រូង ហើយ មិន ត្រឹមតែ ប៉ុណ្ណោះ ថែមទាំង យក Spray មក បាញ់ ដាក់ភ្នែក និង មុខរបស់ សន្តិសុខ ម្នាក់នោះ ទៀត ធ្វើអោយ បុរស សន្តិសុខ មានការ ឈឺចាប់ និង ពិបាក ក្នុងការ ដកដង្ហើម យ៉ាងខ្លាំង។ ភ្លាមៗនោះ ក៍ត្រូវបាន ប្រជាពលរដ្ឋ ជួយ បញ្ជូន ទៅ មន្ទីពេទ្យ ដើម្បី សង្គ្រោះ បន្ទាន់។ ក្រោយពី បានធ្វើ សកម្មភាព ទាំងនោះហើយ ក៍មាន សមត្ថកិច្ច នគរបាល និង ប្រជាពលរដ្ឋ ជាច្រើន ធ្វើការ ឃាត់ រថយន្ត ប៉ុន្តែ បុរស ដែលជា អ្នក បើកបរ រថយន្ត Lexus 470 នោះ មិនខ្លាច ញញើត អ្វីសោះ ក៍បាន រត់ចូលទៅក្នុងឡានហើយ និង និយាយថា ខ្លួនជា ឧត្តមសេនិយ៍ នៅក្រសួង មហាផ្ទៃ ទៀតផង។ ភ្លាមៗនោះ ក៍បាន បើក រថយន្ត រត់គេច ចេញពី កន្លែង កើតហេតុ ធ្វើអោយ សមត្ថកិច្ច នគរ បាល ដេញតាម ចាប់ ប្រផាតប្រភីង ពេញ មួយចំហៀង ខាងជើង ទីក្រុង ភ្នំពេញ ប្រហែល កន្លះម៉ោង ទើប ឃាត់ខ្លួន រួមជាមួយ រថយន្ត Lexus 470 នោះបាន។
ប្រភពប្រាប់ថា ជនរងគ្រោះ ទាំង២នាក់ ត្រូវបាន គេស្គាល់ថា ទី១ ឈ្មោះ ហែម សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបសន្តិសុខរោងចក្រ ស្នាក់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ (របួសហើមថ្គាមខាងស្តាំ និងភ្នែក ទាំង សង ខាង ត្រូវ Spray បាញ់ចូលភ្នែក)។ ជនរងគ្រោះទី២ ឈ្មោះ ហឿង ម៉ាលី ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ សន្តិសុខ រោងចក្រ (ត្រូវSpray បាញ់ ចូលភ្នែក ខាងស្តាំ)។ ចំណែក ជនបង្ករ ឈ្មោះ ទី ចំរើនកុសល ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរ មន្ត្រី នគរបាលឋានៈជានាយឧត្តមសេនិយ៍ត្រី អនុប្រធាន នាយកដ្ឋាន កិច្ចការ នគរបាល ប៉ុស្ត៍រដ្ឋបាល ស្នាក់នៅ ផ្ទះលេខ២៩ ក្រុម៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦៕













