ទំនងជាទ្រាំលែងបាននឹងទង្វើស្មោគគ្រោករបស់លោកឧត្តមសេនីយ៏ ទី ចំរើនកុសល សព្វថ្ងៃមានតួនាទីជាអនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍រដ្ឋបាល នៃអគ្គស្នងការនគរបាលជាតិ ដែលបានធ្វើអោយប៉ះពាល់កិត្តិយស ក៏ដូចជាសេចក្តីថ្លៃថ្នូរសម្រាប់បុគ្គល ជាពិសេសប៉ះពាល់ដល់ស្ថាប័នជាតិតែម្តង។
ដោយលោកផ្កាយ១ ទី ចំរើនកុសល នេះបានសរសេរពាក្យពេច ហើយបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលធ្វើអោយមហាជនយល់ច្រឡំមកលើថ្នាក់ដឹកនាំប្រទេស ក៏ដូចថ្នាក់ដឹកនាំក្រសួងមហាផ្ទៃផងដែរ។ នេះជាប្រសាសន៏លោកឧត្តមសេនីយ៏ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់TVFB កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៏ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃបានបញ្ជាក់បន្តថា លោកប្តឹងករណីនេះទៅ២ស្ថាប័ន ទី១ប្តឹងទៅអគ្គស្នងការនគរបាលជាតិ និងប្តឹងទៅតុលាកាតែម្តង។លោកបញ្ជាក់បន្ថែមថាចំពោះករណីចរាចរបើករថយន្តល្មើសច្បាប់ចរាចរឬបង្កគ្រោះថ្នាក់ចរាចរផ្សេងៗវិញ សមត្ថកិច្ចចរាចរមានឆន្ទានុសិទ្ធកាត់ក្តីខុសឬត្រូវ មិនមែនសមត្ថកិច្ចរបស់លោកផ្កាយ១ ទី ចំរើនកុសល ថាអ្នកណាខុសឬត្រូវនោះទេ ហើយយកទៅផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកឡើយ។ ជាមួយគ្នានោះប្រសិនបើអ្នកប្រព្រឹត្តខុសច្បាប់ចរាចរត្រូវទទួលពិន័យ ឬផ្តន្ទាទោសអ្នកដែលប្រព្រឹត្តនៅតាមដងផ្លូវទៅនីតិវិធីច្បាប់។
ទោះបែបណាក៏ដោយអ្វីដែលហួសចិត្តនោះគឺលោកគឺលោកផ្កាយ១ ទី ចំរើនកុសល នេះបានយករឿងរ៉ាវទាំងនេះទៅហែកកេរ្ត៏តាមបណ្តាញសង្គមហ្វេសប៊ុកក្រៅផ្លូវច្បាប់។ លោកថា ខ្ញុំឧត្តមសេនីយ៏ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ មិនបាននៅក្នុងហេតុការណ៏ឬបានធ្វើសកម្មភាពដូចការចោទប្រកាន់ទាំងបំពានរបស់លោក ទី ចំរើនកុសល នេះទេ គឺលោកកំពុងបម្រើការងារនៅក្រសួង នៅពេលកើតហេតុ។ ចំពោះរថយន្តទាំង២នេះក៏មិនជារបស់ខ្ញុំដែរ។ ចំនុច១ទៀតលោកបម្រើការងារជាមន្ត្រីប៉ូលិស៣៥ឆ្នាំកន្លងមកដល់បច្ចុប្បន្ននេះ មិនដែលមានអង្គរក្សមានកាំភ្លើងនិង អ្នកបើកបររថយន្ត ដូចការនិយាយគ្មានការគិតពិចារណារបស់លោក ទី ចំរើនកុសល នោះទេ។
ជុំវិញករណីប្តឹងទៅអគ្គស្នងការនគរបាលជាតិខាងលើនេះ TVFB បានព្យាយាមទាក់ទងទូរស័ព្ទទៅលោកផ្កាយ៤ គៀត ច័ន្ទថារិទ្ធ ផងដែរលោកលើកទូរស័ព្ទឆ្លើយថារវល់។ យ៉ាងណាក៏ដោយមហាជនរង់ចាំមើលថា អគ្គស្នងនគរបាលមានចំណាត់ការបែបណា? តែមកដល់ពេលនេះ មើលតាមពាក្យបណ្តឹងហាក់បីដូចជាយឺតយ៉ាវ ក្នុងការចាត់ការបន្តិច។
យ៉ាងណាក៏ដោយ TVFB និងផ្សាយតភាគ ពីព្រោះតាមព័ត៌មានទទួលបានថាលោកផ្កាយ១ ទី ចំរើនកុសល នេះមានរឿងអាស្រូវក៍សម្បើមដែរ។

គួររំលឹកថា កាលពីពេលថ្មីៗនេះមានវិដេអូឃ្លិប១ ដែលម្ចាស់គណនីឈ្មោះ «Ty Chamroeunkosal»ដែលគេស្គាល់ថាជាមន្ត្រីនគរបាលផ្កាយ១សំបូររឿងអាស្រូវ បាន Post ចែកចាយជាសាធារណៈ និងសរសេរថា “ អស់លោក-លោកស្រីជាទីរាប់អាន !
តើស្គាល់រថយន្តទាំងពីរនេះជារបស់អស់លោកណាទេ? ពួកគេអាងខ្លួនជាអ្នកមានឡានល្អជិះ និងអាងអំណាចយសសក្តិរបស់ខ្លួន បានបំពានលើសិទ្ធបើកបររបស់អ្នកដ៏ទៃតាមដងផ្លូវសាធារណៈដូចដែលមានភ្ជាប់មកជាមួយវីដេអូរដែលថតបានជាក់ស្តែងនេះស្រាប់។ (តាមព័ត៌មានមិនផ្លូវការ ថាម្ចាស់ រថយន្តមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ) ។ តើទង្វើបែបនេះសង្គមទទួលយកបានដែរឬទេ? ឆ្នាំ២០១៨ហើយ ល្មមបញ្ឈប់វប្បធម័អាងអំណាចទឹកប្រាក់ ឬអំណាចរបស់ខ្លួន ឬអំណាចរបស់ឪពុកខ្លួននៅក្នុងជួររាជរដ្ឋាភិបាលទៀតទៅ ព្រោះថាអំណាចរបស់លោកគឺកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋគ្រប់វណ្ណះ។”

បន្ទាប់ពីបានដឹងព័ត៌មានលោកឧត្តមសេនីយ៍ទោ យិន គារ ប្រធាននាយកដ្ឋានរដ្ឋបាលសរុប អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានធ្វើការបកស្រាយអោយអង្គភាពសារព័ត៌មាន TVFB នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ថា លោកសូមធ្វើការច្រានចោលការចោទប្រកាន់នៅលើ Facebook ពីសំណាក់គណនីឈ្មោះ «Ty Chamroeunkosal» ដែលបានលើកឡើងថា លោកបានប្រើប្រាស់អំណាច បើករថយន្ដតាមផ្លូវសាធារណៈ។
លោកឧត្តមសេនីយ៍ទោ យិន គារ បន្តថា ការចោទប្រកាន់នៅលើ Facebook នោះគឺខុសពីការពិតទាំងស្រុង ពោលគឺហេតុការណ៍នោះកើតឡើងតាំងពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨មកម្ល៉េះ ប៉ុន្ដែម្ចាស់គណនីខាងលើទើបតែយកមកចែកចាយនៅថ្ងៃទី១៩ខែមករាឆ្នាំ២០១៨ ដែលធ្វើឲ្យសាធារណៈជនមានការភ័ន្ដច្រឡំ។ លោកឧត្ដមសេនីយ៍ទោបានអោយដឹងបន្តថា លោកមិនបានស្ថិតនៅក្នុងរថយន្ដនោះទេ ដោយក្នុងហេតុការណ៍នោះនៅក្នុងរថយន្ដនោះមាន កូនប្រុសរបស់លោកដែលជាអ្នកបើកបរ ប្រពន្ធរបស់លោក កូនស្រីរបស់លោក និងចៅតូចៗ សរុប៥នាក់ ហើយការចោទប្រកាន់បែបនេះ គឺជាការទម្លាក់កំហុសមកលើរូបលោកទាំងស្រុង ដោយមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់នោះទេ។ ចំណែកកូនប្រុសលោកឧត្ដមសេនីយ៍ទោ យិន គារ ក៏បានបកស្រាយអោយ TVFB ដឹងថា ខណៈដែលលោកកំពុងតែបើកបរដឹកក្រុមគ្រួសារតាមផ្លូវស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកលុចស៊ី 470 បើកមកពីក្រោយស៊ីភ្លេខ្លាំងៗពីក្រោយរថយន្តរបស់លោក ហើយលោកក៏បានបើករថយន្តអែបទៅខាងស្ដាំដើម្បីអោយរថយន្តលុចស៊ីស 470 នោះបើកវ៉ាព្រោះគិតថាបើបើកវ៉ាខាងស្ដាំវាខុសច្បាប់ តែរថយន្តលុចស៊ីនោះមិនព្រមវ៉ានៅតែបើកពីក្រោយរថយន្តរបស់លោកកិតៗរហូត ហើយលោកក៏បានអែបស្ដាំជាលើកទី២ នៅតែដដែលទើបលោកសម្រេចអែបរថយន្តឈប់និងសុំអោយសមត្ថកិច្ចជួយដោះស្រាយតែម្ដង ព្រោះមានរឿងអ្វីបានជាម្ចាស់រថយន្តលុចស៊ីស470 បើកតាមពីក្រោយស៊ីភ្លេពីក្រោយរថយន្តលោកអញ្ចឹង?ហើយហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០១៨ ស្រាប់តែថ្ងៃទី១៩ខែមករាឆ្នាំ២០១៨ គណនីហ្វេសបុកឈ្មោះ «Ty Chamroeunkosal» បានបង្ហោះវិដេអូដែលថតពីកាមេរ៉ាក្នុងរថយន្ត ហើយបានសរសេរបង្ខូចកេរ្តិ៍ឈ្មោះតួនាទីឪពុករបស់ដែលពុំបានស្ថិតក្នុងហេតុការណ៍ថែមទៀត៕
វិដេអូដែលថតដោយកាមេរ៉ាក្នុងរថយន្ត ៖